SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មន្ដ្រីជាន់ខ្ពស់ CDC៖ ក្រុមហ៊ុន GM បានជ្រើសរើសយកកម្ពុជា ជាប្រទេសតែមួយ ក្នុងតំបន់អាស៊ាន ដើម្បីផ្គុំដំឡើងរថយន្ត Chevrolet


មន្ដ្រីជាន់ខ្ពស់ CDC៖ ក្រុមហ៊ុន GM បានជ្រើសរើសយកកម្ពុជា ជាប្រទេសតែមួយ ក្នុងតំបន់អាស៊ាន ដើម្បីផ្គុំដំឡើងរថយន្ត Chevrolet
A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្លែងអំណរគុណចំពោះក្រុមហ៊ុន GM ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុន GM ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet។

ក្នុងពិធីសម្ពោធរថយន្តប្រភេទ ភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado) នៅសាល ដី ព្រេមៀ សេនធ័រ សែនសុខ​ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី​ បានលើកឡើងអំពីយុទ្ធសាស្ត្រចម្បងចំនួនពីរ សម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលក្នុងនោះយុទ្ធសាស្ត្រទី១ ​គឺជំរុញឱ្យក្រុមហ៊ុនពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងយុទ្ធសាស្ត្រទី២ គឺជំរុញឱ្យក្រុមហ៊ុន​ ចូលរួមធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំការនាំចេញ ទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។

តាមរយៈការឆ្លើយតបយ៉ាងឆាប់រហ័សទៅលើបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាសម្រេចបាន ការកាត់បន្ថយអត្រាពន្ធគយមកត្រឹម ១៩%​ ឯកឧត្តមអគ្គលេខាធិការ​ បានចាត់ទុកថា នេះគឺជា ដំណឹងដ៏ល្អសម្រាប់ប្រជាជនកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងអំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយ ដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនផងដែរ។ ​នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី