2025-03-05
ឃី ភារៈ
2025-03-05
ឃី ភារៈ
ភ្នំពេញ៖ លោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយ លើកទឹកចិត្តដល់សមាជិកសមាគមស្វាយចន្ទី និងវិនិយោគិន ស្វែងយល់និងទាញផលប្រយោជន៍ពីគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ដូចជាការលើកទឹកចិត្តផ្នែកគយនេះជាដើម។ លោក ប៊ុន ជីវ បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ។
ប្រធាននាយកដ្ឋានរបបគយ បានគូសបញ្ជាក់ថា ការលើកទឹកចិត្តផ្នែកគយ ជាការលើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម លើការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហ-គ្រាសធុនតូចនិងមធ្យម (SMEs)។ លោក ប៊ុន ជីវ បានបន្តថា ដើម្បីទទួលបានអត្ថប្រយោជន៍នេះ វិនិយោគិនរួម នឹង SMEs អាចសាកសួរព័ត៌មាន និងដាក់ពាក្យស្នើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត និងនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ក្នុងសិក្ខាសាលា ដែលមានការចូលរួមពីប្រធាន និងអនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក ប៊ុន ជីវ បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងស្របតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញ និងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មក្នុងវិស័យស្វាយចន្ទី និងគោលបំណងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញនូវយន្តការលើកទឹកចិត្តនិងគាំទ្របន្ថែម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី