2023-10-27
SME News
2023-10-27
SME News
ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ថា៖ “ក្រសួងសុខាភិបាលបានសម្រេចបិទ និងលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឱ្យអស់មុនឆ្នាំ២០២៥”។
ក្រសួងសុខាភិបាល អំពាវនាវដល់សាធារណជនកុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត ដែលខ្លឹមសារការចុះផ្សាយនោះធ្វើឱ្យសាធារណជនយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលានេះ ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឆាប់បំផុតចំពោះករណីព័ត៌មានចុះផ្សាយមិនពិតរបស់ម្ចាស់គណនីហ្វេសប៊ុក Longheng Chheang ដែលថាក្រសួងនឹងបិទការផ្តល់សេវាសុខភាពដូចខាងលើរបស់ពេទ្យឯកជនមុនឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី