SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឆ្នាំ២០២៣​ កម្ពុជា សម្រេចបានការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិជាង៤៦,៨ពាន់លានដុល្លារ ថយចុះ១,៨%


ឆ្នាំ២០២៣​ កម្ពុជា សម្រេចបានការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិជាង៤៦,៨ពាន់លានដុល្លារ ថយចុះ១,៨%
ពាណិជ្ជកម្ម

2024-01-15

ទូច សូរិយា

ពាណិជ្ជកម្ម

2024-01-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា សម្រេចបានការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិជាង ៤៦,៨ពាន់លានដុល្លារ ថយចុះជិត ២ភាគរយ ក្នុងរយៈពេល១២ខែ នៅឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលមានទំហំជាង ៤៧,៧ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ 

ទំហំពាណិជ្ជកម្មដែលកម្ពុជាសម្រេចបានជាង ៤៦,៨ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញជាង ២២,៦ពាន់លានដុល្លារ កើនឡើង ១,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានទំហំ ២២,២ពាន់លានដុល្លារ ខណៈដែលការនាំចូលក្នុងឆ្នាំ២០២៣ មានចំនួន ២៤,១ពាន់លានដុល្លារ ថយចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមានទំហំ ២៥,៤ពាន់លានដុល្លារ។

អគ្គនាយកដា្ឋនគយ បានឱ្យដឹងថា ប្រទេសដែលកម្ពុជានាំចេញ និងនាំចូលបានច្រើនជាងគេក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ រួមមាន៖ ប្រទេសចិនកម្ពុជាសម្រេចបានទំហំ ១២,២ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិកសម្រេចបាន ៩,១ពាន់លានដុល្លារ, វៀតណាមមានទំហំ ៦,៥ពាន់លានដុល្លារ ខណៈដែលប្រទេសថៃ កម្ពុជាសម្រេចបាន ៣,៧ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញមាន៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំ ម៉ាស៊ីន ឧបករណ៍អគ្គិសនី វត្ថុធ្វើពីស្បែក បរិក្ខារធ្វើពីរោមសត្វ និងផលិតផលផ្សេងៗទៀត។ ចំពោះ ទំនិញដែលកម្ពុជានាំចូលមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល សរសៃអំបោះសិប្បនិម្មិតខ្លីៗ និងផលិតមួយចំនួនទៀត៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599