2025-03-31
គន ម៉េងហុង
2025-03-31
គន ម៉េងហុង
ភ្នំពេញ៖ លោក SU Youchao អនុប្រធានសភាពាណិជ្ជកម្មប្រចាំទីក្រុងណាននីង និងតំណាងក្រុមហ៊ុន Guangxi Jinpei International Supply Chain Co., Ltd គាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យកែច្នៃ វេចខ្ចប់ និងការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រី និងនិស្សិតកម្ពុជា។
លោក SU Youchao និងអគ្គនាយកក្រុមហ៊ុនចំនួន១៤ ក្នុងវិស័យឧស្សាហកម្មកែច្នៃនិងវេចខ្ចប់ សំណង់ អប់រំ បច្ចេកវិទ្យា និងប្រព័ន្ធការពារសុវត្ថិភាពមកពីប្រទេសចិន បញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន ស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីទិដ្ឋភាពទូទៅ នៃគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា បរិយាកាសធុរកិច្ច យុទ្ធសាស្រ្តជំរុញការនាំចេញ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគ ជាពិសេសបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសហការនាពេលអនាគត រវាងធុរកិច្ចកម្ពុជា និងសមាជិក នៃសភាពាណិជ្ជកម្មប្រចាំទីក្រុងណាននីង ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី