2024-12-14
ឃី ភារៈ
2024-12-14
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា-អាម៉េរិក ប្តេជ្ញារួមគ្នាពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក ដូចជាពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចុះផ្សាយនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃការបន្តអាហារូបករណ៍ និងការផ្លាស់ប្តូរ ដែលឱ្យនិស្សិតកម្ពុជាជាង ១,000 នាក់ ទៅសិក្សានិងបណ្ដុះបណ្តាលនៅសហរដ្ឋអាម៉េរិក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។
ចំពោះការដោះមីន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណចំពោះជំនួយចំនួន ១២លានដុល្លារ ដែលផ្តល់តាមរយៈទីភ្នាក់ងារ USAID ក្នុងឆ្នាំ២០២៤ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដោះមីនរបស់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការបរទេស សង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដោះមីននេះ នឹងពន្លឿនការសម្រេចគោលដៅរបស់កម្ពុជាជាប្រទេសគ្មានមីន។ ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាឱ្យមាននៅសកម្មភាពរួមមួយចំនួន ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាម៉េរិក នៅឆ្នាំក្រោយផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី