2025-07-31
ទូច សូរិយា
2025-07-31
ទូច សូរិយា
ភ្នំពេញ៖ ទំនាក់ទំនង ជាឧបករណ៍មួយផ្សារភ្ជាប់សហគ្រិនទៅនឹងភាពជោគជ័យ និងឱកាសរីកចម្រើនទៅមុខក្នុងការធ្វើជំនួញ ហើយទំនាក់ទំនងទាំងនោះ អាចបង្កើតភាពវិជ្ជមាន ឬអវិជ្ជមានដល់អ្នកប្រើប្រាស់អាស្រ័យលើបរិយាកាស និងក្រុមមនុស្ស ដែលអ្នកមានទំនាក់ទំនងជាមួយ។ ខាងក្រោមនេះ ជាឥទ្ធិពលវិជ្ជមានមួយចំនួន នៃបណ្ដាញទំនាក់ទំនង ដែលសំខាន់ក្នុងសហគ្រិនភាព៖
១. បង្កើតទំនាក់ទំនងជាមួយក្រុមវិនិយោគិន៖ វិនិយោគិន ជាក្រុមមនុស្សមានឥទ្ធិពលក្នុងវិស័យជំនួញ ព្រោះក្រុមនេះមានធនធានច្រើន ទាំងមូលធន ព័ត៌មាន និងចំណេះដឹង សុទ្ធតែជាធនធានដែលសហគ្រិនត្រូវការ ដើម្បីអភិវឌ្ឍអាជីវកម្ម និងសមត្ថភាពខ្លួនឯង។ បើមានឱកាស សហគ្រិន គួរឆ្លៀតផ្សាភ្ជាប់ខ្លួនជាមួយវិនិយោគិនឱ្យច្រើន ដើម្បីឱ្យគេស្គាល់ និងមានទំនុកចិត្ត ហើយចង់រួមដំណើរជាមួយ។
២. បង្កើនចំណេះដឹង៖ ចំណេះដឹងមានគ្រប់ទីកន្លែង។ ការមានទំនាក់ទំនងជាមួយនឹងក្រុមមនុស្ស ដែលមានចំណេះដឹង និងមានបទពិសោធជាក់ស្ដែងក្នុងការរកស៊ី និងប្រឡូកក្នុងវិស័យសហគ្រិនភាពផ្ទាល់ ជាឱកាសរៀនសូត្រមួយសម្រាប់សហគ្រិន ដើម្បីស្វែងយល់បន្ថែម ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព និងមើលឱកាសក្នុងទីផ្សារបានធំជាងមុន។៣. ពង្រីកវិសាលភាពទំនាក់ទំនង៖ បណ្ដាញទំនាក់ទំនង ជួយសហគ្រិន និងអាជីវកម្ម មានឱកាសច្រើនប្រឡូកក្នុងទីផ្សារ និងបង្កើតការសហការជាមួយដៃគូរកស៊ីដទៃទៀត។ ទំនាក់ទំនងទាំងនោះ អាចជួយឱ្យសហគ្រិនជួបដៃគូសហការ ដែលសក្តិសម និងមានភាពស៊ីគ្នា ដើម្បីភាពរីកចម្រើនទៅថ្ងៃខាងមុខផងដែរ។
៤. បង្កើនកេរ្តិ៍ឈ្មោះ៖ ប្រាកដណាស់ សហគ្រិននឹងណែនាំខ្លួន ជាមួយនឹងអាជីវកម្ម ក៏ដូចជាផលិតផលដែលខ្លួនមាន និងបទពិសោធរកស៊ីទៅវិញទៅមក ពេលមានការជួបជុំគ្នា។ នោះក៏ជារបៀបមួយធ្វើឱ្យអ្នកដទៃស្គាល់សហគ្រិនផ្ទាល់កាន់តែច្បាស់ និងដឹងពីគុណតម្លៃនៃអាជីវកម្មកាន់តែច្រើនផងដែរ។ សកម្មភាពទាំងនោះ ជាការផ្សព្វផ្សាយ និងបង្កើនកេរ្តិ៍ឈ្មោះអាជីវកម្មកាន់តែល្អ ក្នុងវិស័យសហគ្រិនភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី