2024-01-06
គិត បុប្ផា
2024-01-06
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពលេខាធិការដ្ឋាន នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានជ្រើសតាំងជាប្រធានលេខាធិការដ្ឋាន នៃមូលនិធិនេះ។
ក្នុងសេចក្តីប្រកាសនេះដែរ ឯកឧត្ដម បៀង សាំង ទីប្រឹក្សាបច្ចេកទេសឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានតែងតាំងជាអនុប្រធានលេខាដ្ឋាន, កញ្ញា ហេង វិរ៉ានុត មន្រ្ដី នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ត្រូវបានតែងតាំងជាមន្រ្ដីផ្នែកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុលេខាដ្ឋាន។ ចំពោះ មន្រ្ដីផ្នែកត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីលេខាដ្ឋាន នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្រសួងសេដ្ឋកិច្ចបានតែងតាំង កញ្ញា អ៊ឹង សៀវធាន ដែលជាមន្រ្ដី នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»។
គួរបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។ មួយវិញទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យនាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន នាយកវិទ្យាស្ថាន និងគ្រប់ប្រធានអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី