SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វេទិការធុរកិច្ចកម្ពុជា-ចិន នឹងផ្ដល់ឱកាសឱ្យភាគីចិន បង្ហាញចំណាប់អារម្មណ៍ចំពោះការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា


វេទិការធុរកិច្ចកម្ពុជា-ចិន នឹងផ្ដល់ឱកាសឱ្យភាគីចិន បង្ហាញចំណាប់អារម្មណ៍ចំពោះការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ វេទិការធុរកិច្ចកម្ពុជា-ចិន ដែលធ្វើឡើងក្រោមប្រធានបទ «Investment Opportunities in Cambodia's Hotels» នឹងផ្ដល់ឱកាសដល់ភាគីចិន បានបង្ហាញចំណាប់អារម្មណ៍ចំពោះការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសការចូលរួមលើកស្ទួយវិស័យទេសចរណ៍ សណ្ឋាគារ និងវិស័យពាក់ព័ន្ធនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

វេទិការធុរកិច្ចកម្ពុជា-ចិន ដែលរៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនឱកាសទំនាក់ទំនង និងការផ្សព្វផ្សាយកាន់តែទូលាយពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងប្រទេស។

ជាមួយគ្នានេះ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្ដេជ្ញាថា ក្រសួងពាណិជ្ជកម្ម នឹងខិតខំក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាចិនកាន់តែច្រើន ព្រមទាំងលើកឡើងពីសក្ដានុពលនៃការធ្វើពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជាជូនដល់ភាគីចិន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599