2024-05-31
ទូច សូរិយា
2024-05-31
ទូច សូរិយា
ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យអ្នកវិនិយោគ និងធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក រួមមាន កាណាដា អាស៊ាន អាសិប ចិន ជប៉ុន កូរ៉េ អេមីរ៉ាត់អារ៉ាប់រួម និងទីផ្សារតាមបណ្តាប្រទេសផ្សេងៗទៀតផងដែរ។
តាមការចុះផ្សាយរបស់សភាពាណិជ្ជកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កាណាដា គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុតមួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងកាណាដានិងកម្ពុជាក្នុងឆ្នាំ២០២៣ មានប្រមាណជាង ១,៥ពាន់លានដុល្លារ។
ក្នុងជំនួបជាមួយ លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេសកាណាដា អ្នកឧកញ៉ា គិត ម៉េង បានបន្តថា ការរួមចំណែករបស់ប្រទេសកាណាដាក្នុងដំណើរសន្តិភាពនៅកម្ពុជា រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាការជួយគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងជំនួបដដែល អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា កម្ពុជា ស្វាគមន៍ជានិច្ចចំពោះការបំពេញបេសកកម្មធុរកិច្ចរបស់កាណាដាមកកាន់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី