SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហួត ហាក់ សន្យានឹងផ្តល់ការសម្របសម្រួលអស់ពីលទ្ធភាពចំពោះភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជា


ឯកឧត្តម ហួត ហាក់ សន្យានឹងផ្តល់ការសម្របសម្រួលអស់ពីលទ្ធភាពចំពោះភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសន្យានឹងផ្តល់ការសម្របសម្រួល ឱ្យអស់ពីលទ្ធភាព ដល់ភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជា។ ឯកឧត្តម ហួត ហាក់ លើកឡើងបែបនេះ នៅក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០ ក្រោមប្រធានបទ «សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍៖ រួមគ្នាកសាងខ្សែក្រវ៉ាត់ និងផ្លូវ»។

ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ដែលប្រព្រឹត្តពីថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិននេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ឱ្យជួយផ្សព្វផ្សាយ កៀរគរទេសចរ និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកម្ពុជាផងដែរ។

ក្នុងពិព័រណ៍នេះ ឯកឧត្តម ហួត ហាក់ ក៏បានលើកឡើងថា សារៈសំខាន់ នៃការចូលរួមព្រឹត្តិការណ៍នេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលប្រទេសអាស៊ាន-ចិន និងរវាងកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន ៦រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាពនិងគុណភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី