2023-12-30
គិត បុប្ផា
2023-12-30
គិត បុប្ផា
ភ្នំពេញ៖ ខេត្តមណ្ឌលគិរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដែលមានអាកាសធាតុល្អ ងាយស្រួលក្នុងការធ្វើដំណើរទៅមក។ បើតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានណែនាំកន្លែងកម្សាន្តសម្រាប់ថ្ងៃឆ្លងឆ្នាំមួយចំនួនដល់ពលរដ្ឋ ដូចជា ភ្នំដោះក្រមុំ ទឹកធ្លាក់លែងអង លែងឃិន ភូមិពូតាំង អណ្តូងស្នេហ៍ និងភ្នំណាំលៀ។
ទី១៖ ភ្នំដោះក្រមុំ ជាទីកម្សាន្តដែលអាចមើលថ្ងៃលិចយ៉ាងស្រស់ស្អាត និងទេសភាពក្រុងសែនមនោរម្យពីចម្ងាយ។ ភ្នំដោះក្រមុំ ដែលមានទីតាំងស្ថិតនៅក្បែរកណ្តាលក្រុងនោះ ភោជនីយដ្ឋានទេសចរណ៍មួយ ដែលជនជាតិភាគតិច និងជនជាតិខ្មែរគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ។
ទី២៖ ទឹកធ្លាក់លែងអង លែងឃិន ជាទីកន្លែងមួយដែលមានសម្រស់ស្រស់ស្អាត និងប្លែកពីទឹកធ្លាក់ផ្សេងៗ ដោយទឹកធ្លាក់ដំណាក់ទី១ ហៅថា«លែងអង» និងដំណាក់ទី២ ហៅថា«លែងឃិន»។ ទឹកធ្លាក់នេះ ស្ថិតនៅតំបន់អូរាំង នៃខេត្តមណ្ឌលគិរី ដែលអ្នកទេសចរនឹងឆ្លងកាត់ទេសភាពវាលស្មៅអមសងខាងផ្លូវយ៉ាងវែងនៅពេលធ្វើដំណើរចូលទៅកម្សាន្តទឹកធ្លាក់។
ទី៣៖ ភូមិពូតាំង មានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ នៃក្រុងសែនមនោរម្យ ដែលអាចឱ្យភ្ញៀវទេសចរស្វែងយល់ពីជីវភាពរស់នៅជនជាតិភូមិពូតាំង ភ្លក្សរសជាតិស្រាឪទឹន បោះតង់ និងភ្លក្ស អាហាររបស់បងប្អូនជនជាតិផងដែរ។ ជាមួយគ្នានេះ កន្លែងដែលជាគោលដៅទេសចរណ៍សំខាន់ ទី៤ គឺ ទឹកជ្រោះប៊ូស្រា ដែលភ្ញៀវទេសចរអាចសម្រាកទទួលទានអាហារថ្ងៃត្រង់ និងលេងទឹកធ្លាក់ដ៏ស្រស់ស្អាត ហើយទឹកជ្រោះនេះដែរ មានចម្ងាយ៣៨គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ។
ដោយឡែក កន្លែងទី៥ គឺ អណ្តូងស្នេហ៍ ដែលជាទួលខ្ពស់អាចឱ្យអ្នកទេសចរឡើងទៅគយគន់ទេសភាពព្រៃភ្នំ និងផ្លូវកាច់កោងចេញជារាងអក្សរS ហើយអណ្តូងនេះ ស្ថិតនៅក្នុងឃុំដាក់ដាំ មានចំងាយប្រមាណ២២ គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ។ កន្លែងទី៦គឺ ភ្នំណាំលៀ ជារមណីយដ្ឋានប្លែកមួយលាក់ខ្លួននៅកណ្តាលព្រៃ ដែលអាចឱ្យអាចឱ្យទេសចរណ៍ទស្សនាទេសភាពព្រៃព័ទ្ធជុំវិញទីនោះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី