2025-06-11
គន ម៉េងហុង
2025-06-11
គន ម៉េងហុង
ភ្នំពេញ៖ VPN គឺជាបណ្តាញឯកជននិម្មិត ដែលអាចឱ្យយើងភ្ជាប់ទៅកាន់បណ្តាញមួយទៀតលើអ៊ីនធឺណិតរវាង ឧបករណ៍ឌីជីថលរបស់អ្នកប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Remote Server ។ អក្សរ VPN នេះ មកពីពាក្យពេញថា Virtual Private Network ដែលអាចជួយធ្វើកូដនីយកម្មទិន្នន័យ ដើម្បីការពារពីចោរព័ត៌មានវិទ្យា ព្រមទាំងអាចជួយលាក់នូវអាសយដ្ឋាន IP Address របស់អ្នកប្រើប្រាស់ផងដែរ។
ជាធម្មតា ការប្រើប្រាស់ VPN មានគោលបំណង រួមមាន៖ ទី១. ការការពារភាពឯកជន៖ VPN អាចជួយបំបាំងអាសយដ្ឋាន IP និងអ៊ីនគ្រីបទិន្នន័យប្រើប្រាស់អ៊ីធឺណិត ដើម្បីកុំឱ្យចោរព័ត៌មានវិទ្យា អាចតាមដានការប្រើប្រាស់របស់អ្នកបាន។ ទី២. ការផ្ទេរទិន្នន័យមានសុវត្ថិភាព៖ នៅពេលអ្នកប្រើ Wi-Fi សាធារណៈ នៅភោជនីដ្ឋាន ឬព្រលានយន្តហោះ VPN អាចជួយការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
ចំពោះទី៣. ចូលប្រើអត្ថបទ ឬវេបសាយ ដែលត្រូវបានចាក់សោរ៖ VPN អាចឱ្យអ្នកចូលទៅកាន់គេហទំព័រ ឬវីដេអូ ដែលត្រូវបានកំណត់ទៅតាមតំបន់ ដូចជា Netflix, YouTube, Facebook។ ទី៤. ចូលទៅកាន់បណ្តាញក្រុមហ៊ុនពីចម្ងាយ និងបណ្តាញក្រុមហ៊ុនមួយចំនួនប្រើប្រាស់ VPN ដើម្បីឱ្យបុគ្គលិកអាចភ្ជាប់ទៅបណ្តាញក្នុងក្រុមហ៊ុនយ៉ាងមានសុវត្ថិភាពនៅពេលធ្វើការពីផ្ទះ។
គេហទំព័រកម្ពុជាឆ្ពោះទៅឌីជីថល បានណែនាំអំពីពេលវេលា ដែលគួរតែប្រើប្រាស់ VPN ដូចជា៖ នៅពេលប្រើ Wi-Fi សាធារណៈ ដើម្បីការពារព័ត៌មានសំខាន់, ធ្វើការពីផ្ទះដើម្បីប្រើប្រាស់ប្រព័ន្ធសំងាត់ក្រុមហ៊ុន,ស្វែងរកឯកជនភាពក្នុងការប្រើអ៊ីនធឺណិត និងទាញយកឯកសារជាឯកជន (P2P, torrent)។ ការធ្វើបច្ចុប្បន្នភាព VPN ត្រូវធ្វើជាប្រចាំ និងត្រូវកំណត់បន្ថែមនូវការផ្ទៀតផ្ទាត់ពីរជាន់ (2FA) ព្រមជាមួយនឹងលេខសម្ងាត់ចាប់ពី ១២តួអក្សរឡើងទៅ ដោយមានអក្សរធំ អក្សរតូច លេខ និងនិម្មិតសញ្ញា ដើម្បីសុវត្ថិភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី