SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នឹងធ្វើសុខដុមនីយកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងក្រសួងសេដ្ឋកិច្ច


ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នឹងធ្វើសុខដុមនីយកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងក្រសួងសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើសុខដុមនីយកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើទម្រង់ជាប្រព័ន្ធអេកូឡូស៊ីឌីជីថលបែបវិមជ្ឈការ ដែលសំដៅដល់ការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច បានដាក់ចេញនូវគោលដៅ កំណត់មុខងាររបស់អង្គភាពលើការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, រៀបចំក្របខ័ណ្ឌអភិបាលកិច្ចទិន្នន័យ, រៀបចំក្របខ័ណ្ឌអន្តរប្រតិបត្តិការ, កំណត់សេចក្តីណែនាំជាស្តង់ដាសម្រាប់ការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងធនធានរួម។

ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏កំពុងធ្វើទំនើបកម្មការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ឬឌីជីថល សម្រាប់គាំទ្រ ជំរុញ និងពន្លឿនដល់ការអនុវត្តកម្មវិធីគោលនយោបាយរបស់ក្រសួង និងព្រមទាំងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាននូវគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពផងដែរ។

ប្រភពពីសៀងភៅ៖ ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី