2025-09-05
គិត បុប្ផា
2025-09-05
គិត បុប្ផា
ភ្នំពេញ៖ អាម៉េរិក នឹងខិតខំជំរុញឱ្យមានអ្នកសង្កេតការណ៍អាស៊ានលើបញ្ហាប្រឈមព្រំដែនកម្ពុជា និងថៃ ដូចអ្វីដែលភាគីកម្ពុជា-ថៃ បានឯកភាពគ្នា នាពេលកន្លងទៅ ដើម្បីឱ្យព្រំដែនប្រទេសទាំងពីរ វិលទៅរកភាពប្រក្រតីឡើងវិញ និងមានសុខសន្តិភាព។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សាជាមួយ លោកជំទាវ Bridgette L. Walker សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ទៅកាន់លោកជំទាវទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។
សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានលើកឡើងពីក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយ នៃបញ្ហាព្រំដែនកម្ពុជា និងថៃ ពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះ សម្ដេចចង់ឱ្យសហរដ្ឋអាម៉េរិកតាមដានយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការគោរពបទឈប់បាញ់ឱ្យបានពេញលេញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ ដែលបានសម្រេចជាមួយគ្នា ហើយជាជំហរ គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី