SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចំនួន៣ រួមគ្នាជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានភាពទាក់ទាញ


ក្រុមហ៊ុនចំនួន៣ រួមគ្នាជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានភាពទាក់ទាញ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើន ពិសេសផ្តល់ការងារដល់ប្រជាពលរដ្ឋ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានការចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុនេះ លោក អេតឌី ឈ័រ នាយកប្រតិបត្តិក្រុមហ៊ុន Peninsula Bay បានលើកឡើងថា ការសហការគ្នានេះ គឺដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ផ្តល់សេវាកម្មបដិសណ្ឋារកិច្ចកម្រិតសកល និងលក់រាយខ្នាតយក្ស ដែលក្នុងនោះក្រុមហ៊ុនបានសហការបោះទីតាំង ដើម្បីអភិវឌ្ឍន៍ភាពចម្រុះជូនភ្ញៀវទេសចរណ៍ ក៏ដូចជាការលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ទៅជាគោលដៅទេសចរណ៍ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។

លោក អេតឌី ឈ័រ បានបន្ថែមថា ចក្ខុវិស័យសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ Peninsula Bay គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យសណ្ឋាគារ ការលក់រាយ និងការកម្សាន្ត ការអភិវឌ្ឍនេះនឹងមានមុខងារជាច្រើន ដូចជា៖ សណ្ឋាគារប្រណិតចំនួន៣ ដោយរាប់បញ្ចូលទាំងសណ្ឋាគារ InterContinental ខេត្តព្រះសីហនុ នឹងផ្តល់សេវាបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរតាមកម្រិតតម្រូវការ។ ជាមួយគ្នានេះ នឹងមានមជ្ឈមណ្ឌលលក់រាយស្តង់ដារអន្តរជាតិ ដែលនាំមកជូនដោយក្រុមហ៊ុន LBG ក្នុងនោះនឹងមានសួនទឹកកម្សាន្ត និងអាងចិញ្ចឹមត្រីសមុទ្រធំជាងគេលើពិភពលោក ដែលត្រូវបានរចនាឡើងក្រោមកិច្ចសហការ និងភាពជាដៃគូជាមួយអ្នកជំនាញពិភពលោក Pico Play និង ICM ដែលជាក្រុមហ៊ុនឈានមុខគេខាងរចនាបថ វិស្វកម្ម និងប្រតិបត្តិការក្នុងអាងចិញ្ចឹមត្រី និងការកម្សាន្តផ្សេងៗ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599