2025-07-12
គន ម៉េងហុង
2025-07-12
គន ម៉េងហុង
ភ្នំពេញ៖ មានជនអនាមិកមួយចំនួន បានក្លែងបន្លំជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយ ក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ជនអនាមិកក្លែងបន្លំឈ្មោះធនាគារជាតិនោះ គឺមានគោលបំណងទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត ដូចជារៃអង្គាសប្រាក់ ផ្ទេរប្រាក់ ផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬការទិញ-លក់ទំនិញ និងសេវាកម្មផ្សេងៗ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ធនាគារជាតិ បដិសេធទាំងស្រុងចំពោះទង្វើរបស់បុគ្គលទុច្ចរិតទាំងនោះ និងបានអំពាវនាវឱ្យសាធារណជន បង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងល្បិចឆបោកណាមួយ ដែលអាចនាំឱ្យជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ និងបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ធនាគារជាតិ ក៏បានជំរុញឱ្យសាធារណជន សហការជូនដំណឹងពាក់ព័ន្ធនឹងករណីបែបនេះ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយធនាគារជាតិ តាមរយៈទូរសព្ទ ០២៣ ៩៩០ ១៩៦ ឬ Email: [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី