2026-01-22
ទូច សូរិយា
2026-01-22
ទូច សូរិយា
ភ្នំពេញ៖ ម្ចាស់អាជីវកម្មមីយ៉ាន់ម៉ាចំនួន ៤០ក្រុមហ៊ុន មកពីវិស័យចម្រុះ រួមមាន ក្រុមហ៊ុនផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន គុជ ត្បូងថ្ម ក្រណាត់ ឱសថបុរាណ គ្រឿងបន្លាស់យានយន្ត និងក្រុមហ៊ុនផ្តល់សេវាអប់រំ និងប្រឹក្សាយោបល់ជាដើម បានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដើម្បីបំពេញចន្លោះប្រហោងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។
ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ា និងបានបង្ហាញអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម ព្រមទាំងកំណែទម្រង់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជា គឺជាទីផ្សារបើកចំហ ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តគាំទ្រវិនិយោគិនដែលត្រៀមខ្លួនប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនដែលអាចជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់បន្ថែមថា ទោះបីកម្ពុជាបានទទួលជោគជ័យច្រើនក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅក្នុងខ្សែច្រវាក់នៃឧស្សាហកម្មធំៗ នៅតែជាបញ្ហាប្រឈមនៅឡើយ។ កម្ពុជា បានត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ មានសារសំខាន់ណាស់ ហើយយើងលើកទឹកចិត្តវិនិយោគិនមីយ៉ាន់ម៉ាឱ្យរួមចំណែកបំពេញចន្លោះប្រហោងទាំងនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី