SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិស័យទេសចរណ៍ នៅតែជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ក្នុងការបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ


វិស័យទេសចរណ៍ នៅតែជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ក្នុងការបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍ នៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការបង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងរួមចំណែកសម្រេចបានគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងការប្រកាសបើកយុទ្ធនាការ«ទស្សនាសៀមរាបឆ្នាំ ២០២៤» នាថ្ងៃទី១៦ ខែមីនានេះ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖«រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល, ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់»។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា បើតាមរបាយការណ៍របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៥,៤៥លាននាក់ ក្នុងឆ្នាំ២០២៣ ហើយសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិមកកម្ពុជា នឹងអាចត្រលប់ទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ត្រឹមឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វិស័យទេសចរណ៍ នឹងរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី