SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមការងារផ្នែកឯកជន«ផ្នែកស្រូវអង្ករ» ពិភាក្សាបញ្ហាប្រឈមពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារលើវិស័យស្រូវអង្ករ


ក្រុមការងារផ្នែកឯកជន«ផ្នែកស្រូវអង្ករ» ពិភាក្សាបញ្ហាប្រឈមពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារលើវិស័យស្រូវអង្ករ
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «ឈ» ផ្នែកស្រូវអង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ពិភាក្សាពីបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យស្រូវ និងអង្ករ រួមមានការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យស្រូវអង្ករ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចពិភាក្សា កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ «ឈ» ផ្នែកឯកជន ក៏បានពិភាក្សាពីបញ្ហាការផ្គត់ផ្គង់ថាមពល និងថាមពលប្រើប្រាស់ឡើងវិញ, កម្រិតកាឌីញាអង្ករនៅកម្ពុជា, បញ្ហាថ្នាំពុលកសិកម្ម និងបញ្ហាពូជស្រូវ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ ដែលជាលើកដំបូងនៃឆ្នាំ២០២៥ នេះ មានការមានការចូលរួមពីសំណាក់អនុសហប្រធានក្រុមការងារ «ឈ» ផ្នែកឯកជន, ក្រុមការងារសហព័ន្ធស្រូវអង្ករ, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមវិនិយោគិនកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវឯកជន និងសមាជិក សមាជិកានៃក្រុមការងារ «ឈ» ផ្នែកឯកជនមួយចំនួនទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី