2025-03-03
ឃី ភារៈ
2025-03-03
ឃី ភារៈ
ភ្នំពេញ៖ សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» នៅឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានថវិកាជំនួយឥតសំណង ៣ ៥០០០ដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលស្មើនឹង៤០% នៃផែនការវិនិយោគលើការធ្វើពិពិធកម្មមុខរបរចិញ្ចឹមជ្រូកជាសហគមន៍ ស្របពេលដែលសហគមន៍វិនិយោគបង្គ្រប់ដោយខ្លួនឯងផ្ទាល់ ៦០%ទៀត។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងនឹងបោះទុនវិនិយោគរួមគ្នា ជាមួយសមាជិករបស់ខ្លួនលើប្រតិបត្តិការ និងការធ្វើផលិតកម្មជ្រូកប្រមាណ ១១ម៉ឺនដុល្លារ ដែលក្នុងនោះសហគមន៍នឹងដើរតួរផ្គត់ផ្គង់ពូជកូនជ្រូក និងចំណីជ្រូកដល់សមាជិក ដោយមានមេជ្រូកពូជ ២០ក្បាល កូន៣០០ក្បាល ក្នុងមួយឆ្នាំ និងចំណី ៣០០តោន ក្នុងមួយឆ្នាំ ដើម្បីយកទៅចិញ្ចឹមបន្តរៀងៗខ្លួន និងផ្គត់ផ្គង់ជ្រូកសាច់ទៅកាន់ទីផ្សារក្នុងបរិមាណប្រហែល ៥០តោន ក្នុងមួយឆ្នាំ។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ ក៏បានរំពឹងថា តាមរយៈការដាក់ទុនវិនិយោគរួមគ្នា របស់សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» ដ៏មានសក្តានុពលមួយនេះ នឹងបង្កើនសមាហរណកម្មបន្ថែមទៀត ជាពិសេសការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបពេញលក្ខណៈសម្បត្តិតែម្តង ក្នុងថ្ងៃណាមួយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី