SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការកសិកម្ម ចុះជួបសហគមន៍កសិកម្មជាំសង្កែរុងរឿង និងរោងចក្រផ្លែឈើបឹងកេត​ ផ្សារភ្ជាប់ រវាងអ្នកផលិត និងអ្នកបញ្ជាទិញ


រដ្ឋលេខាធិការកសិកម្ម ចុះជួបសហគមន៍កសិកម្មជាំសង្កែរុងរឿង និងរោងចក្រផ្លែឈើបឹងកេត​ ផ្សារភ្ជាប់ រវាងអ្នកផលិត និងអ្នកបញ្ជាទិញ
A+ A-

ភ្នំពេញ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មជាំសង្កែរុងរឿង (ដំណាំស្វាយកែវរមៀត និងបន្លែផ្ទះសំណាញ់) និងទស្សនកិច្ចរោងចក្រដំណាប់ផ្លែឈើបឹងកេតផ្លេនធីង & អ៊ិនដាសស្រ្ទៀល ឯ.ក ក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្តម តូច ប៊ុនហួរ លើកឡើងថា ដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត (សហគមន៍កសិកម្ម) និងអ្នកបញ្ជាទិញ (រោងចក្រកែច្នៃ) ដើម្បីធានាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព តាមរយៈការបន្ស៊ីគ្នានៃផែនការអាជីវកម្មរវាងភាគីទាំងពីរ។

សហគមន៍កសិកម្មជាំសង្កែរុងរឿង គឺជាសហគមន៍គំរូមួយដែលទទួលបានការគាំទ្រយ៉ាងសកម្មពីសំណាក់គម្រោង ASPIRE-AT និងអង្គការ GIZ ក្នុងការអភិវឌ្ឍសមត្ថភាពផលិតកម្ម និងការរៀបចំផែនការអាជីវកម្មឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ដំណើរទស្សនកិច្ច ដែលធ្វើឡើង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក៏មានការចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការកសិកម្ម មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងប្រធានគម្រោង GIZ ប្រចាំខេត្តកំពង់ស្ពឺផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី