SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៩២កន្លែង ក្នុងគ្រឹះស្ថានសិក្សាចំនួន៤ ដល់សិស្សានុសិស្ស


សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៩២កន្លែង ក្នុងគ្រឹះស្ថានសិក្សាចំនួន៤ ដល់សិស្សានុសិស្ស
A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៩២កន្លែង ក្នុងគ្រឹះស្ថានសិក្សាចំនួន៤ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដល់សិក្សានុសិស្ស។ ចំពោះគ្រឹះស្ថានសិក្សា និងជំនាញ ដែលសម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ឱ្យនោះ មានដូចខាងក្រោម៖

ទី១. សាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ (AUPP) ផ្តល់ឱ្យ១០០កន្លែង លើ៥មុខជំនាញ រួមមាន៖ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន, សន្តិសុខសាយប័រ, ការអភិវឌ្ឍសុសវែរ, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងជំនាញបញ្ញាសិប្បនិម្មិត។ ដើម្បីទទួលបានអាហារូបករណ៍ក្នុងសាកលវិទ្យាល័យមួយនេះ បេក្ខជនត្រូវឆ្លងកាត់ដំណាក់កាល ដូចជាដំណាក់កាលទី១៖ បេក្ខជនត្រូវដាក់ពាក្យស្នើសុំប្រឡង តាមរយៈ https://reg.amt.live/web/signup និងភ្ជាប់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ (ត្រូវមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ) ឬបញ្ជីរាយនាមបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មានលំដាប់ពិន្ទុ) ១ច្បាប់, ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់, ច្បាប់ថតចម្លងឯកសារមានសុពលភាពបញ្ជាក់សមត្ថភាពភាសាអង់គ្លេស ACADEMIC IELTS ចាប់ពី ៦.០ ឡើង ឬ IBT TOEFL ចាប់ពី ៧៩ ឡើង ឬ Duolingo ១១០ (ករណីមាន) ១ច្បាប់។

ចំពោះដំណាក់កាលទី២ បេក្ខជនត្រូវឆ្លងកាត់ការប្រឡង ដោយបែងចែកតាមនិទ្ទេស ដូចជា៖ ចំពោះនិទ្ទេស A បេក្ខជនត្រូវប្រឡង១មុខវិជ្ជាលើវិញ្ញាសាភាសាអង់គ្លេស, ចំណែកនិទ្ទេសB និងC បេក្ខជនត្រូវប្រឡង ៣មុខវិជ្ជា លើវិញ្ញាសាភាសាអង់គ្លេស គណិតវិទ្យា និងរូបវិទ្យា។ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ នឹងពិចារណាលើកលែងការប្រឡងភាសាអង់គ្លេស ចំពោះសិស្សដែលមាន និងភ្ជាប់មកជាមួយឯកសារមានសុពលភាព បញ្ជាក់សមត្ថភាពភាសាអង់គ្លេស ACADEMIC IELTS ចាប់ពី ៦.០ ឡើង ឬ IBT TOEFL ចាប់ពី ៧៩ ឡើង ឬ Duolingo ១១០។ តាមរយៈអាហារូបករណ៍នេះ បេក្ខជននឹងទទួលបានការរ៉ាប់រងលើការចុះឈ្មោះចូលរៀន ការសិក្សា និងរដ្ឋបាល ដោយឥតគិតថ្លៃ ចំពោះការចំណាយផ្សេងៗក្នុងអំឡុងពេលសិក្សា ជាបន្ទុករបស់សាមីខ្លួន។ បេក្ខជន ដែលប្រឡងជាប់ជាស្ថាពរ អាចចូលសិក្សានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេនព្រឹក ឬរសៀល។ កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទីល្ងាច និងព័ត៌មានបន្ថែម អាចទំនាក់ទំនង តាមរយៈតំណលីង https://t.me/+0Ri3qYDW3ytlMTM1 តេឡេក្រាម (AMT-AUPP-2024)។

ទី២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កម្រិតវិស្វករចំនួន ១០កន្លែង ទទួលពាក្យត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទីល្ងាច ដោយប្រឡងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមការិយាល័យអាហារូបករណ៍ អាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៨ព្រឹក-៥ល្ងាច និងតាមរយៈក្រុមតេឡេក្រាម https://t.me/+dn94qUxaOv9jYTRl (AMT-ITC-2024)។

ទី៣. សាកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ថ្នាក់បរិញ្ញាបត្រសរុបចំនួន ៦០កន្លែង លើ៦មហាវិទ្យាល័យ ដោយ១ មហាវិទ្យាល័យ មាន១០កន្លែង ក្នុងនោះមាន ៣មហាវិទ្យាល័យ ត្រូវឆ្លងកាត់ការប្រឡង រួមមាន៖ មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា, មហាវិទ្យាល័យសិល្បៈសូនរូប (ជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម ៥កន្លែង និងគំនូរសារគមនាគមន៍ ៥កន្លែង), មហាវិទ្យាល័យតូរ្យតន្ត្រី បេក្ខជនត្រូវដាក់ពាក្យប្រឡងនៅសាកលវិទ្យាល័យផ្ទាល់ និងអនុលោមតាមនីតិវិធីរបស់សាកលវិទ្យាល័យ។ រីឯ ៣មហាវិទ្យាល័យមិនឆ្លងកាត់ការប្រឡង មានដូចជា៖ មហាវិទ្យាល័យសិល្បៈសូនរូប (ជំនាញវិចិត្រកម្ម ៥កន្លែង និងចម្លាក់ ៥កន្លែង), មហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ឯកទេសតែងនិពន្ធ។

ចំពោះគ្រឹះស្ថានឧត្តមសិក្សា ស្ថិតនៅទីតាំងទី២ អគារខ មហាវិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ការបង់ថ្លៃរដ្ឋបាលជាបន្ទុករបស់សាមីខ្លួន គឺ ៣០ដុល្លារ/១ឆ្នាំ។ សម្រាប់កាលបរិច្ឆេទចូលសិក្សា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងការិយាល័យអាហារូបករណ៍ មានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៨ព្រឹក-៥ល្ងាច និងតាមរយៈក្រុមតេឡេក្រាមhttps://t.me/+owb3dYcQt38zZWFl (AMT-RUFA-2024)។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី