2025-03-14
គន ម៉េងហុង
2025-03-14
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ឯកភាពលើគម្រោងសកម្មភាពក្នុងការចាប់ផ្តើមអនុវត្តការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី នៅក្នុងខេត្តទាំង១៩។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំរវាងលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ធ្វើឡើងក្នុងគោលបំណងជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី សម្រាប់ឆ្នាំ២០២៥។ បន្ថែមពីនោះ លោកជំទាវ តោ ពិឡា ក៏បានលើកទឹកចិត្តដល់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ឱ្យខិតខំក្នុងការផ្សព្វផ្សាយ និងកៀរគរអាជីវករឱ្យចូលរួមក្នុងការអនុវត្តគម្រោងនេះដើម្បីឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារមួយចំនួនផងដែរ រួមមាន ការត្រៀមរៀបចំតម្លើងស្តង់នៅតាមបណ្តាស្ថានីយរាជធានី-ខេត្តទាំង១៩ និងការរៀបចំមាតិកាសម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ខ្លួនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី