SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញពាណិជ្ជករចូលរួម«ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ» នៅចិន ដើម្បីយល់ដឹងពីការវិនិយោគទ្វេភាគី


ក្រសួងពាណិជ្ជកម្ម ជំរុញពាណិជ្ជករចូលរួម«ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ» នៅចិន ដើម្បីយល់ដឹងពីការវិនិយោគទ្វេភាគី
ពាណិជ្ជកម្ម

2024-07-31

គន ម៉េងហុង

ពាណិជ្ជកម្ម

2024-07-31

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសាធារណជន ពាណិជ្ជករ និងអាជីវករ ចូលរួមក្នុង «ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ នៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៤ (The 2024 CSO International Investment and Trade Expo)» នៅប្រទេសចិន។ ការជំរុញនេះ ក្នុងគោលបំណងឱ្យអ្នកធ្វើអាជីវកម្មទាំងអស់ យល់ដឹងអំពីភស្តុភារកម្មអន្តរជាតិ ពាណិជ្ជកម្មទំនើប ការវិនិយោគទ្វេភាគី ការផ្លាស់ប្តូរទេសចរណ៍ និងវប្បធ៌មតាមបណ្តាប្រទេសSCO។

តាមរយៈកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងឈីងតាវ ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិននេះ គណៈកម្មការរៀបចំការតាំងពិរណ៍ នឹងផ្តល់ស្តង់មួយចំនួនដល់ក្រុមហ៊ុនចូលរួម ដោយឥតគិតថ្លៃផងដែរ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមជាអ្នកសម្របសម្រួល ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអាជីវករ ពាណិជ្ជករ និងសាធារណជនដែលមានបំណងដាក់តាំងពិព័រណ៍ ឬចង់ទស្សនាពិព័រណ៍ ទាក់ទងបំពេញបែបបទតាមរយៈអ៊ីម៉ែល [email protected] / [email protected] ឬនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋានដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំពោះព័ត៌មានលម្អិត អាចទាក់ទងមកកាន់លេខទូរសព្ទ០៨៧ ៧៥៥ ៥៥១/០៧៧ ៣៦១ ៨៣៦ ឬ[email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី