SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជ្ញាធរអគ្គិសនីកម្ពុជា៖ អ្នកប្រើប្រាស់ថាមពលសូឡាមិនធ្វើស្វ័យប្រកាស ប្រឈមនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន


អាជ្ញាធរអគ្គិសនីកម្ពុជា៖ អ្នកប្រើប្រាស់ថាមពលសូឡាមិនធ្វើស្វ័យប្រកាស ប្រឈមនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ដោយពុំមានការអនុញ្ញាត ឬមិនទាន់ចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ ត្រូវមកដាក់ពាក្យស្វ័យប្រកាស ចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ ដែលមិនដាក់ពាក្យស្វ័យប្រកាសតាមកាលកំណត់ នឹងត្រូវបង់ថ្លៃប៉ះប៉ូវខ្ពស់ ឬផ្អាកការផ្គត់ផ្គង់អគ្គិសនីពីប្រភពបណ្តាញជាតិបណ្តោះអាសន្ន។

តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការធ្វើស្វ័យប្រកាសបញ្ជាក់ពីប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនេះ អាចធ្វើនៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ឬតាមរយៈ QR Code។

ចំពោះ សាធារណជន ដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលមិនមានការអនុញ្ញាត ហើយបានធ្វើស្វ័យប្រកាសក្នុងរយៈពេលកំណត់ខាងលើ នឹងត្រូវចាត់ទុកថាជាអ្នកប្រើប្រាស់មានការអនុញ្ញាត។ ចំណែក សាធារណជន ដែលប្រើប្រាស់សូឡាលើដំបូលដោយពុំមានការអនុញ្ញាត ហើយមិនបានធ្វើស្វ័យប្រកាសតាមរយៈពេលកំណត់ នឹងត្រូវចាត់ទុកថាជាអ្នកប្រើប្រាស់ពុំមានការអនុញ្ញាត។

លើសពីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ធ្វើការផ្សព្វផ្សាយ និងត្រៀមទទួលការធ្វើស្វ័យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន។ បើតាមការចុះផ្សាយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី៥ កក្កដា អ្នកកាន់អាជ្ញាបណ្ណ ត្រូវបញ្ជូនលិខិតស្វ័យប្រកាសដែលទទួលបានពីអ្នកប្រើប្រាស់មកអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី