SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនអាល្លឺម៉ង់ TUI BLUE HOTELS & RESORTS នឹងវិនិយោគលើគម្រោងផ្សេងទៀត បន្ទាប់ពីបើកសណ្ឋាគារដ៏ប្រណិតនៅព្រះសីហនុ


ក្រុមហ៊ុនអាល្លឺម៉ង់ TUI BLUE HOTELS & RESORTS នឹងវិនិយោគលើគម្រោងផ្សេងទៀត បន្ទាប់ពីបើកសណ្ឋាគារដ៏ប្រណិតនៅព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS បញ្ជាក់ថា ក្រុមហ៊ុន នឹងមានគម្រោងវិនិយោគជាច្រើនតទៀតនៅកម្ពុជា បន្ទាប់ពីបើកសម្ពោធជាផ្លូវការនូវសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយពីអាល្លឺម៉ង់ នៅខេត្តព្រះសីហនុ ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនារដូវកាលបៃតង (Green Season)។

ក្នុងពិធីបើកសម្ពោធជាផ្លូវការ សណ្ឋាគារ ដែលមានកំពស់ ១៧ជាន់ និងមានបន្ទប់ជិត ២០០បន្ទប់ រួមទាំងបំពាក់បរិក្ខារទំនើបៗ អាងហែលទឹក សាលប្រជុំ និង Ball Room កាលពីទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អរគុណចំពោះការសម្រេចចិត្តដ៏ត្រូវរបស់ ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់អាល្លឺម៉ង់នេះ ដែលបានមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ឯកឧត្តម ហួត ហាក់ បង្ហាញថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគឺទទួលបាននូវការលើកទឹកចិត្តច្រើន និងការគាំទ្រពីរាជរដ្ឋាភិបាល។

លោក Artur Gerber លើកឡើងថា វត្តមានរបស់ក្រុមហ៊ុនអាលឺ្លម៉ង់ នៅកម្ពុជា ពេលនេះ គឺផ្អែកលើសក្តានុពលទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ព្រមទាំងកិច្ចសហការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតជាដីដ៏មានជីវជាតិសម្រាប់ការរីកលូតលាស់លើគ្រប់វិស័យ ហើយក៏ជាសមិទ្ធិផល បន្ទាប់ពីជំនួបពិភាក្សាការងាររវាងក្រុមហ៊ុន និងឯកឧត្តមរដ្ឋមន្រ្តី អំឡុងពេលចូលរួមនៅពិព័រណ៍អន្តរជាតិរដ្ឋធានីប៊ែរឡាំង នាដើមខែមីនា ឆ្នាំ២០២៥ កន្លងមក។ គួរបញ្ជាក់ថា ក្រុមហ៊ុន TUI BLUE HOTELS & RESORTS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំរបស់អាលឺ្លម៉ង់ ដែលគ្រប់គ្រងលើសណ្ឋាគារ និងរីសេតជាង ៤០០កន្លែង ដ៏ពេញនិយមជុំវិញពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្មដ៏ល្បីច្រើនជាង ១០ម៉ាក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី