2024-04-23
គិត បុប្ផា
2024-04-23
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានចេញសេចក្តីប្រកាសស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញលក់។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីការចាត់វិធានការព្រមាននេះ មានគោលបំណងការពារសិទ្ធ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
សេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងនឹងអនុវត្តចំពោះបុគ្គលដែលធ្វើធុរកិច្ចផ្គត់ផ្គង់ និងផ្សព្វផ្សាយផលិតផលទំនិញ និងសេវា តាមរយៈការសន្យា ការផ្សព្វផ្សាយ ឬការអះអាង ព័ត៌មានមិនពិត ឬបំភាន់ គ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ នៅក្នុងប្រទេសកម្ពុជា។ មធ្យោបាយ ដែលបុគ្គលទាំងនោះធ្វើ រួមមាន៖ ការផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ, ការជំរុញការលក់ផ្សេងៗ, ការលក់បញ្ចុះថ្លៃ និងបញ្ចុះថ្លៃពិសេស, ការលក់លាងឃ្លាំង, ការសន្យាផ្សេងៗទៅកាន់អតិថិជន និងរង្វាន់ ដែលមានរូបិយវត្ថុ វត្ថុអនុស្សាវរីយ៍ ផលិតផលទំនិញ និងសេវាទៅកាន់អតិថិជនជាដើម។
សេចក្តីប្រកាសដែលចុះហត្ថលេខាដោយលោកជំទាវ ចម និម្មល កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា បុគ្គលដែលធ្វើធុរកិច្ចផ្សាយពាណិជ្ជកម្ម មានភ្ជាប់រង្វាន់ ត្រូវផ្តល់នូវផែនការផ្តល់រង្វាន់ ឯកសារ ឬព័ត៌មានអ្នកឈ្នះរង្វាន់ មកកាន់មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ឱ្យបានទាន់ពេលវេលា។ ឯកសារទាំងនោះ មានដូចជា ផលិតផលទំនិញ និងសេវាសរុបដែលមានរង្វាន់ ប្រភេទរង្វាន់ ចំនួនរង្វាន់ សរុបលក្ខខណ្ឌ និងសុពលភាពនៃការផ្តល់រង្វាន់។
ចំពោះការមិនផ្តល់រង្វាន់ ឬផ្តល់រង្វាន់មិនគ្រប់ចំនួនតាមផែនការ និងរង្វាន់មានតម្លៃមិនសមមូលតាមផែនការ លើកលែងមានភស្តុតាងណាមួយដែលអាចទទួលយកបាន និងការក្លែងបន្លំអត្តសញ្ញាណអ្នកឈ្នះរង្វាន់ ដោយភូតកុហក និងមិនផ្តល់ឯកសារពាក់ព័ន្ធផ្សេងៗ តាមការតម្រូវរបស់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានហាមឃាត់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី