SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បង្គាខូចគុណភាព និងសាច់បង្កកសរុបជិត៧តោន ត្រូវបានមន្ត្រីជំនាញចុះបង្ក្រាបបាន


បង្គាខូចគុណភាព និងសាច់បង្កកសរុបជិត៧តោន ត្រូវបានមន្ត្រីជំនាញចុះបង្ក្រាបបាន
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក. ប. ប.) បានស្ទាក់រថយន្តដឹកបង្គាខូចគុណភាពចំនួន ២,១៣០គីឡូក្រាម និងឃាត់ទុកសាច់បង្កកជិត ៥,០០០គីឡូក្រាម កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. ខេត្តកណ្ដាល និងនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តទួរីសមួយគ្រឿង ដែលផ្ទុកបង្គាស្រស់មានសាធារតុគីមី Formolin និងចាក់ចាហួយ (CMC) ចំនួន ១២៤កេសស្មើនឹង ២,១៣០គីឡូក្រាម។ បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋាន ក.ប.ប. សារធាតុគីមីទាំង២នេះ ជាសារធាតុគីមីហាមឃាត់ និងធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ខណៈដែលមន្ត្រីជំនាញ បានដកហូតយកបង្គាទាំងអស់នេះកម្ទេចចោល និងពិន័យទៅតាមនីតិវិធី។

ចំពោះ ផលិតផលសាច់បង្កក៤,៧១០គីឡូក្រាមផ្សេងទៀត ត្រូវបានក្រុមមន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ចុះឆែកឆេរនៅឃ្លាំងស្ដុកទុក និងចែកចាយផលិតផលសាច់បង្កកមួយកន្លែង ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានរកឃើញថាពុំមានប្រភពច្បាស់លាស់នោះទេ។ សាច់បង្កកទាំងនោះ ត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង និងតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនិងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599