SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យចំនួន៣ ចុះ MoU ជំរុញការអប់រំជំនាញ STEM


វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យចំនួន៣ ចុះ MoU ជំរុញការអប់រំជំនាញ STEM
A+ A-

ភ្នំពេញ៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប វិទ្យាល័យនេតយ៉ង់ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជំរុញការអប់រំជំនាញស្ទែម (STEM) តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលផ្នែក STEM (STEM Master Trainers)។

បើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ការបណ្តុះបណ្តាលគ្រូបង្គោលផ្នែក STEM នេះ គឺនឹងមានការរៀបចំសិក្ខាសាលា កម្មវិធីប្រឹក្សាអាជីព ពិព័រណ៍វិទ្យាសាស្ត្រ ពិព័រណ៍ការងារ គាំទ្រសកម្មភាពក្លិបសិក្សា ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស ឆ្លើយតបនឹងតេស្តអន្តរជាតិ PISA និងសមត្ថភាពបង្រៀនរបស់គរុនិស្សិត។ ការធ្វើឡើងដូច្នេះ គឺដើម្បីឆ្លើយតបនឹងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា ការប្រឹក្សាគរុកោសល្យដល់គ្រូបង្រៀន និងជំរុញសកម្មភាពសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន (PLC) និងអនុវត្តកិច្ចការអាទិភាពផ្សេងៗទៀត ដែលជាផលប្រយោជន៍របស់គូភាគី ឬតាមរយៈការឯកភាពគ្នារបស់ គូភាគី។

កិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអប់រំ និងការលើកកម្ពស់គុណភាព និងឧត្តមានុវត្តន៍វិធីសាស្រ្ដបង្រៀនសតវត្សទី២១ នេះ ភាគីទាំងអស់ នឹងសហការចែករំលែក និងអនុវត្តឧត្តមានុវត្តន៍វិធីសាស្ត្របង្រៀនសាលារៀនជំនាន់ថ្មី (NGS) និងការជំរុញកិច្ចសហការលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គូភាគី ការផ្លាស់ប្តូរឯកសារ និងសម្ភារឧបទ្ទេសបង្រៀនផ្សេងៗ ដែលនឹងបម្រើផលប្រយោជន៍ដល់ការអភិវឌ្ឍការអប់រំ របស់គូភាគី ផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រែក្លាយជាគ្រឹះស្ថានអប់រំគំរូ និងការធ្វើសមាហរណកម្មចូលក្នុង តំបន់អាស៊ាន (ASEAN)។

ជាមួយគ្នានេះ វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប វិទ្យាល័យនេតយ៉ង់ នឹងសហការធ្វើវិក្រឹតការគ្រូបង្រៀន ផ្តោតលើការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនសតវត្សទី២១ និងភាពជាគ្រូសកល ដែលឆ្លើយតបនឹងបរិវត្តកម្មនៃការអប់រំក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI) និងជំរុញការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវក្នុងទស្សនាវដ្ដីអប់រំជាតិ-អន្តរជាតិ ផ្តល់ការគាំទ្រ និងចែករំលែកចំណេះដឹង បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់ការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងសេវាសហគមន៍ដល់គូភាគីផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ បានវាយតម្លៃខ្ពស់ចំពោះការសហការរបស់ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលរួមចំណែកយ៉ាងសកម្មរហូតឈានដល់ការបង្កើត MoU នេះ និងជឿជាក់ថា ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងពីលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី