2024-05-17
ទូច សូរិយា
2024-05-17
ទូច សូរិយា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ទាក់ទងនឹងព្រែកជីកហ្វូណនតេជោ ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យចំណេញចម្ងាយផ្លូវឆ្លងកាត់ ១៦៩គីឡូម៉ែត្រ។ សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ផលចំណេញនេះ គឺធំធេងណាស់សម្រាប់ជាតិយើង។
«ប្រសិនជាយើងជីកព្រែកនេះបាន យើងនឹងអាចដោះស្រាយបញ្ហាជាច្រើន ព្រោះវាផ្តល់ភាពងាយស្រួល នៅក្នុងការដឹកជញ្ជូនតាមផ្លូវទឹក»។ សម្តេចតេជោប្រធានព្រឹទ្ធសភាបានថ្លែងបែបនេះ នៅក្នុងការថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងការថ្លែងពាក់ព័ន្ធព្រែកជីកហ្វូណនតេជោនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបន្ថែមថា ចំពោះការប្រកួតប្រជែងវិញ កម្ពុជានឹងប្រកួតប្រជែងមិនឈ្នះគេទេ ប្រសិនបើតម្លៃដឹកជញ្ជូននៅតែខ្ពស់ ហើយការទាក់ទាញវិនិយោគទុនក៏មិនងាយស្រួលនោះដែរ ដោយសារតែតម្លៃដឹកជញ្ជូនរបស់កម្ពុជានៅតែខ្ពស់ ដូច្នេះកម្ពុជាត្រូវមានប្រព័ន្ធដឹកជញ្ជូនមួយដែលសមស្រប និងអនុគ្រោះសម្រាប់អ្នកវិនិយោគ៕https://www.youtube.com/watch?v=EIjlHDmxtHU
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី