2025-07-17
ទូច សូរិយា
2025-07-17
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Huawei ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។
ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុន Huawei កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងកំពុងរៀបចំបង្កើតមូលនិធិស្រាវជ្រាវជាតិ ដើម្បីជំរុញនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ ក្រុមហ៊ុន Huawei បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការគាំទ្របរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍នៅកម្ពុជា ដោយស្នើចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការបង្កើតថ្នាលស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត និងការបណ្តុះទេពកោសល្យផ្នែកបច្ចេកវិទ្យា។
ឯកឧត្តម ហែម វណ្ណឌី បានបន្តថា៖ «ក្រសួងស្វាគមន៍កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ដែលក្រុមហ៊ុន Huawei បានស្នើឡើង។ យើងក៏ត្រូវការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែកបច្ចេកវិទ្យាបន្ថែមទៀត ជាពិសេសក្នុងវិស័យ AI ។ យើងសង្ឃឹមថា Huawei អាចនាំយកនូវជំនាញ និងកម្មវិធីសិក្សាទំនើបៗ មកសហការជាមួយស្ថាប័នអប់រំបណ្តុះបណ្តាលនៅកម្ពុជា ដើម្បីអភិវឌ្ឍបុគ្គលមានទេពកោសល្យទាំងនេះ ព្រោះអ្នកទាំងនេះហើយដែលនឹងក្លាយជាធនធានសំខាន់នាពេលអនាគតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Huawei ជាដើម»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី