SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប.ស.ស. អំពាវនាវម្ចាស់អាជីវកម្មឱ្យមកចុះបញ្ជីទាំងអស់គ្នា ដើម្បីទទួលបានការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់


ប.ស.ស. អំពាវនាវម្ចាស់អាជីវកម្មឱ្យមកចុះបញ្ជីទាំងអស់គ្នា ដើម្បីទទួលបានការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-06

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ របបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាឱ្យម្ចាស់អាជីវកម្ម ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីជាមួយ ប.ស.ស. ឱ្យបានគ្រប់គ្នា ដើម្បីទទួលបានការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេងៗ រួមទាំងប្រាក់សោធន។ នេះជាការលើកឡើងរបស់ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងកម្មវិធីឈ្វេងយល់ពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម»នេះ ឯកឧត្តម គឹម កែវរស្មី សង្ឃឹមថា ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ប្រមាណជា ២០០នាក់ ដែលបានចូលរួមកម្មវិធីនេះ នឹងទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ អំពីច្បាប់ស្ដីពីរបបសន្តិសុខសង្គម ។

គួរបញ្ជាក់ថា ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជំពូកទី៩ ទោសប្បញ្ញត្តិ មាត្រា៩៨ ការមិនអនុវត្តកាតព្វកិច្ចបង់ភាគទាន បានចែងថា និយោជក នៃសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ច នៃការបង់ភាគទានតាមកាលកំណត់ ឬមិនអនុវត្តកាតព្វកិច្ចរាយការណ៍ពីកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា៨២នៃច្បាប់ ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ពី១០ ដងទៅ ៣០ដង នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។ ការពិន័យនេះ ត្រូវអនុវត្តស្មើនឹងចំនួនមនុស្សដែលនិយោជកបានប្រើប្រាស់ក្នុងលក្ខខណ្ឌផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599