SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៧ មិថុនា ជា«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម»


ប្រមុខរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៧ មិថុនា ជា«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម»
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជា«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យសហគ្រាសនៅកម្ពុជា។ នេះបើតាមអនុក្រឹត្យស្តីពីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេច កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

អនុក្រឹត្យដដែល បានបញ្ជាក់ថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងជួយបង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ទិវានេះ នឹងរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដែលសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធ។

ក្នុងអនុក្រឹត្យរបស់សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ ត្រូវចូលរួមបំផុសស្មារតីគាំទ្រទិវាជាតិនេះ និងសហការរៀបចំការតាំងបង្ហាញនូវផលិតផល ដែលជាស្នាដៃរបស់ផលិតករ សេវាករ អាជីវករ និងសិប្បករក្នុងស្រុក»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី