SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សាជីវកម្មធានាឥណទានកម្ពុជា នឹងរៀបចំ «ផែនការអាជីវកម្ម សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម»


សាជីវកម្មធានាឥណទានកម្ពុជា នឹងរៀបចំ «ផែនការអាជីវកម្ម សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម»
A+ A-

ភ្នំពេញ៖ កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ សាជីវកម្មធានាឥណទានកម្ពុជា ដែលហៅកាត់ថា EPIC វគ្គទី៤ នឹងរៀបចំឡើង ផ្តោតលើប្រធានបទ៖ «ការរៀបចំផែនការអាជីវកម្ម សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម (MSMEs)» ដើម្បីបញ្ចៀបចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចី ដែលមានការធានា ដល់ MSMEs នៅកម្ពុជា។

កម្មវិធី EPIC ដែលរៀបចំនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ នឹងផ្តោតលើយន្តការធានាឥណទាន បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន នីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទាន ដែលមានការធានា សម្រាប់ MSMEs។ ចំពោះសាធារណជន ដែលអាចចូលរួមក្នុងកម្មវិធីខាងលើ ត្រូវជាម្ចាស់អាជីវកម្ម ឬជាអ្នកសម្រេចចិត្ត នៃអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងមានអាជីវកម្ម ដែលមានប្រតិបត្តិការ យ៉ាងហោចណាស់ ១ឆ្នាំ។

ម្ចាស់អាជីវកម្ម ដែលមានតម្រូវការកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ជាទុនបង្វិល ឬពង្រីកអាជីវកម្ម, សហគ្រិនស្រ្តីត្រូវបានផ្តល់អាទិភាព និងប្រតិបត្តិករផលិតនិងផ្គត់ផ្គង់ទឹកស្អាត ត្រូវបានផ្តល់អាទិភាព។ ម្ចាស់អាជីវកម្ម ដែលមានបំណងចូលរួមកម្មវិធីខាងលើនេះ រៀបចំឡើងវេលាម៉ោង ៨-៥ល្ងាច នៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ខេត្តកំពង់ចាម អាចចុះឈ្មោះតាមតំណភ្ជាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី