2025-01-31
គន ម៉េងហុង
2025-01-31
គន ម៉េងហុង
ភ្នំពេញ៖ ការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលប្រជាជនខេត្តយូណាន ប្រទេសចិន នឹងផ្តល់អាហារូបករណ៍ ឆ្នាំ២០២៥ ដល់សិស្សនិស្សិតចំនួន ៨នាក់ ក្នុងខេត្តសៀមរាប ទៅសិក្សានៅតាមសាកលវិទ្យាល័យនានា នៃខេត្តយូណាន ដើម្បីផ្តល់ឱកាសឱ្យមានវត្តមានសិស្សនិស្សិតកម្ពុជាកាន់តែច្រើននៅទីនោះ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអប់រំ។
តាមការឱ្យដឹងពីរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លក្ខខណ្ឌដែលសិស្សនិស្សិត ត្រូវមានក្នុងការស្នើសុំអាហារូបករណ៍ រួមមានសញ្ញាបត្រប្រឡងតេស្តសមត្ថភាពភាសាចិនកម្រិត(HSK4) ឡើងទៅ និងថ្នាក់បរិញ្ញាបត្រ គឺត្រូវបញ្ចប់ថ្នាក់វិទ្យាល័យ និងមានអាយុមិនលើសពី២៥ឆ្នាំ។ ដោយឡែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានបរិញ្ញាបត្រ សញ្ញាបត្រសមមូល និងអាយុមិនលើសពី៣៥ឆ្នាំ ចំណែកឯថ្នាក់បណ្ឌិតត្រូវមានបរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ដោយមានអាយុមិនលើសពី ៤០ឆ្នាំ។
ពាក់ព័ន្ធនឹងអាហារូបករណ៍នេះ ភាគីចិន នឹងជួយឧបត្ថម្ភលើថ្លៃសិក្សា និងការសិក្សារបស់និស្សិតទាំង ៨រូប ដោយក្នុងនោះសិស្ស និស្សិត អាចជ្រើសរើសកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទៅតាមមុខជំនាញផ្សេងៗ នៅសាកលវិទ្យាល័យណាមួយ នៃខេត្តយូណាន។ សិស្សនិស្សិត ដែលមានបំណងស្នើសុំអាហារូបករណ៍នេះ អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៧៧ ៣៤៩ ៩៣៦ / ០៩២ ៨៤៧ ៥៤២ និងត្រូវផ្តល់ឯកសារដែលពាក់ព័ន្ធទៅកាន់ការិយាល័យកសាងសមត្ថភាពនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តសៀមរាប ត្រឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីការិយាល័យរៀបចំបញ្ជូនឈ្មោះបន្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី