SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា សម្រេចបានការនាំចេញ-នាំចូលជាមួយទីផ្សារអន្តរជាតិជាង ៩ពាន់លានដុល្លារ ក្នុងរយៈពេល ២ខែ ឆ្នាំ២០២៥


កម្ពុជា សម្រេចបានការនាំចេញ-នាំចូលជាមួយទីផ្សារអន្តរជាតិជាង ៩ពាន់លានដុល្លារ ក្នុងរយៈពេល ២ខែ ឆ្នាំ២០២៥
ពាណិជ្ជកម្ម

2025-03-12

ទូច សូរិយា

ពាណិជ្ជកម្ម

2025-03-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ២ខែ នៃឆ្នាំ២០២៥ កម្ពុជា សម្រចការនាំចេញ-នាំចូលជាមួយទីផ្សារអន្តរជាតិបានជាង ៩,៤៤ពាន់លានដុល្លារ ដែលមានការកើនឡើង ១៦,៣% បើធៀបនឹងរយៈពេល ២ខែ ក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងរយៈពេល ២ខែ ដោយចាប់ពីខែមករា ដល់ ខែកុម្ភៈ កម្ពុជា សម្រេចបានការនាំទំនិញចេញជាង ៤,៤៦ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជិត ១២% ខណៈដែលការនាំទំនិញចូលវិញ មានចំនួន ៤,៩៨ពាន់លានដុល្លារ មានការកើន ២០,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ប្រទេសដែលកម្ពុជា បាននាំចេញ និងនាំចូលទំនិញច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបានជាង ២,៦៦ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្មជាង ១,៦៧ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបានជាង ១,៣៦ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបានជាង ៧៤៧ពាន់ដុល្លារ និងមានប្រទេសជាច្រើនផ្សេងទៀតផងដែរ។

ទំនិញដែលកម្ពុជានាំចេញទទួលបានទំហំជាង ៤,៤៦ពាន់លានដុល្លារនេះ មានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូលវិញ រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀតផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599