2025-06-07
គន ម៉េងហុង
2025-06-07
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យ Team Europe Initiative 1 «Green Agribusiness and Decent Jobs» បន្តគាំទ្រគម្រោង Capfish-Aquaculture ដោយផ្តោតសំខាន់លើការកែច្នៃផលិតផលទឹកសាបរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយ Team Europe Initiative 1 «Green Agribusiness and Decent Jobs» កាលពីថ្ងៃទី៤ ខែមិថុនា ឯកឧត្តម ប្រាក់ ដាវីដ បានអញ្ជើញតំណាងប្រទេស ដែលជាសមាជិកសហភាពអឺរ៉ុប សហការក្នុងការរៀបចំកម្មវិធី CAFE25 ដែលជាកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មលើកដំបូងរបស់កម្ពុជា សំដៅលើកកម្ពស់វិស័យកសិកម្មកម្ពុជា ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ប្រាក់ ដាវីដ បានស្នើឱ្យសហភាពអឺរ៉ុប បន្តផ្តល់ការគាំទ្រលើគម្រោង Aspire-AT និងសម្រួចគោលដៅទៅលើការអភិវឌ្ឍន៍កសាងសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ប្រាក់ ដាវីដ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរុប ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា និងយល់ច្បាស់អំពីវឌ្ឍនភាពគម្រោងដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានា ទាំងគម្រោងបានបញ្ចប់ជាស្ថាពរ និងគម្រោងកំពុងស្ថិតក្នុងការអនុវត្ត នាពេលបច្ចុប្បន្នផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី