SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការទូទាត់សងប្រាក់ឌីជីថល កើនដល់៤៩២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការទូទាត់សងប្រាក់ឌីជីថល កើនដល់៤៩២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣
A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ ៤៩២ប៊ីលានដុល្លារ ប្រហែលនឹង១៦ដងនៃ GDP ខណៈអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត និងសេវាទូរស័ព្ទចល័តនៅកម្ពុជា កើនជាង ១៩លាននាក់។ នេះបើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ក្នុងពិធី ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖«រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់ ហើយវិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់»។ 

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថ្នាលឌីជីថលគន្លឹះ និងកម្មវិធីឌីជីថលសម្រាប់គាំទ្របដិវត្តកម្មឌីជីថល នៅគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្តេចធិបតី បានបញ្ជាក់ថា ជាក់ស្តែងថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

គួរជម្រាបថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ៖«ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន តាមរយៈការអនុវត្តគោលនយោបាយឌីជីថល» កំពុងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ មីនា ក្នុងគោលបំណងចែករំលែកបទពិសោធនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញបរិវត្តកម្មឌីជីថលនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលបានបង្កើតឡើងរយៈពេល ១៨ខែកន្លងមកនេះ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥។

រយៈពេល៣ថ្ងៃនេះ ក៏មានការរៀបចំពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលមានការតាំងបង្ហាញបច្ចេកវិទ្យា និងផលិតផលឌីជីថលពីក្រសួង-ស្ថាប័ន ក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន ១២០ក្រុមហ៊ុន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី