2024-12-25
ទូច សូរិយា
2024-12-25
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ ក្រុមហ៊ុន សហគ្រាសរបស់ចិន និងជប៉ុន បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាចំនួន ៣០០៩ក្រុមហ៊ុន។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងចំណោម ៣០០៩ក្រុមហ៊ុននេះ មានសហគ្រាសរបស់ចិនចំនួន ២ ៩២១ ដែលកើនឡើង ២០,៦៥% និងសហគ្រាសរបស់ជប៉ុន មានចំនួន ៨៨ កើនបាន ២០,៥៥%។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ក្នុងរយៈពេល១១ខែនេះ សម្រេចបាន ១៣ ៧៦២លានដុល្លារ កើនឡើងបាន ២៤,២៣% ដែលក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ១ ៦០៧លានដុល្លារ កើនឡើង ២២,២៧%។ ក្នុងរយៈពេល ១១ខែនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន គឺសម្រេចបានទំហំ ១ ៩៥០លានដុល្លារ កើនឡើង ១៨,៩៤% ក្នុងនោះកម្ពុជាសម្រេចបានការនាំចេញ ១ ២៧២លានដុល្លារ កើនឡើង ១៩,៣៨%។
គួរបញ្ជាក់ថា ក្នុងរយៈពេល ១១ខែនេះ ក្រសួងពាណិជ្ជកម្ម ក៏បានពិភាក្សាការងារជាមួយ គណៈប្រតិភូមកពីរដ្ឋបាល ខេត្ត និងប្រតិភូមកពីវិស័យឯកជន នៃចិន ដើម្បីពិនិត្យលទ្ធភាព ក្នុងការទាក់ទាញធុរជនពីតំបន់នោះមកធ្វើធុរកិច្ចនៅកម្ពុជា និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា សម្រាប់អតិថិជនក្នុងតំបន់ និងលើកឡើងពីគោលនយោបាយ ឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ ចំពោះ ភាគីជប៉ុនវិញ ក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំពិភាក្សាលើការងារពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក្រោមប្រធានបទ «ធុរកិច្ចឥណទានកាបូន និងបរិយាកាសវិនិយោគនៅកម្ពុជា»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី