SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា រកចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង ៥លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៤


កម្ពុជា រកចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង ៥លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ នៅខែមករា ឆ្នាំ២០២៤ កម្ពុជា រកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស សរុបជាង ៥,៤៩ លានដុល្លារ កើនឡើង៥០,៩០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះ មានចំនួនភ្ញៀវទេសចរអន្តរជាតិសរុបជាង១១,៥ម៉ឺននាក់ កើនបាន ៤៩,២០%។

តាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ កាលពីដើមខែកុម្ភៈ បានបញ្ជាក់ថា ចំណូលបានមកពីការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងខែមករា មានចំនួនជាង ៤៣ពាន់ដុល្លារ និងទទួលបានភ្ញៀវបរទេសសរុប ២ ៨៩៤នាក់។

ចំពោះ ចំណូលពីការលក់សំបុត្រទូក ប្រចាំខែមករា មានទំហំជាង ១០ ម៉ឺនដុល្លារ ក្នុងនោះ មានទូកតូចចំនួន ១ ៩១៦, ទូកកណ្តាលចំនួន ១ ១៤៤ និងទូកធំមានចំនួន ១៤៣។ រីឯ ចំណូលឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា ក្នុងខែមករា ទទួលបានចំនួនជាង ២៣ម៉ឺនដុល្លារ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599