2025-05-02
គិត បុប្ផា
2025-05-02
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មានចំណាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ហិរញ្ញវត្ថុនិងធនាគារ អប់រំ និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការកែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់ (Halal) ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។
បើតាមការលើកឡើងរបស់ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានលើកឡើងពីសាវតារបស់ក្រុមហ៊ុន ព្រមទាំងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកផងដែរ។
ឆ្លើយតបនឹងការស្នើសុំអនុសាសន៍ណែនាំ អំពីបរិយាសវិនិយោគ និងវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនគួរនឹងពិចារណាបន្ថែម ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចអំពីវិស័យសក្តានុពលជាមុខសញ្ញាវិនិយោគផ្សេងទៀត ដែលក្រុមហ៊ុនគួរពិចារណា រួមមានវិស័យកសិ-ឧស្សាហកម្ម, វិស័យយានយន្ត, វិស័យបច្ចេកវិទ្យាឌីជីថល, ការកែច្នៃចំណីអាហារ និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី