2023-12-02
គិត បុប្ផា
2023-12-02
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់មុខជំនាញ«រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media Design)» របស់សាកលវិទ្យាល័យបៀលប្រាយ (BBU) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ មុខជំនាញដែលបង្កើតថ្មីនេះ អនុញ្ញាតឱ្យបណ្តុះបណ្ដាលក្នុងកម្រិតបរិញ្ញាបត្ររងអប់រំបច្ចេកទេសនិងវិទ្យាជីវៈ និងកម្រិតបរិញ្ញាបត្រ។
ទន្ទឹមនឹងការទទួលស្គាល់នេះ ក្រសួងអប់រំតម្រូវឱ្យសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយត្រូវមានភារកិច្ចរួមមាន៖ ទី១. រៀបចំកម្មវិធីសិក្សាឱ្យស្របតាមលក្ខខណ្ឌ និងបទបញ្ញត្តិនៃក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដើម្បីសុំការឯកភាពពីក្រសួងអប់រំ, ទី២. រៀបចំតួនាទីនិងភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រង និងវិធានផ្ទែក្នុងសម្រាប់ការគ្រប់គ្រងឱ្យស្របតាមក្រសួងអប់រំ, ទី៣. អនុវត្តតាមបទដ្ឋានក្រសួងអប់រំ ដែលកំណត់លើសកម្មភាពនៃការធានាគុណភាពអប់រំផ្ទៃក្នុងនៃគ្រឹះស្ថានសិក្សា និងទី៤. រៀបចំរបាយការណ៍ប្រចាំឆ្នាំអំពីការងារបណ្តុះបណ្តាលមកនាយកដ្ឋានឧត្តមសិក្សា នៅក្រោយដំណាច់ឆមាសទី២ រយៈពេលពីរខែ និង (៥) គោរពកិច្ចសន្យាជាមួយក្រសួងអប់រំ។
ចំពោះនិស្សិតដែលទទួលជោគជ័យក្នុងការបញ្ចប់ការសិក្សា ក្រសួងអប់រំ បានឱ្យសាកលវិទ្យាល័យបៀលប្រាយ ត្រូវផ្តល់សញ្ញាបត្រដោយផ្អែកតាមបញ្ជីឈ្មោះនិស្សិតបញ្ចប់ការសិក្សាជាប់ជាស្ថាពរ ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា «រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថល» ជាមុខជំនាញដែលរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិត បច្ចេកវិទ្យា និងការប្រាស្រ័យទាក់ទង ដើម្បីបង្កើតមាតិកាដែលទាក់ទាញ។ ឯការសិក្សាវិញ ត្រូវបានប្រើប្រាស់នូវឧបករណ៍ឌីជីថលផ្សេងៗដូចជា កម្មវិធីបច្ចេកទេសក្នុងការរចនាសម្រាប់វេទិកាផ្សេងៗជាច្រើន រួមមាន៖ គេហទំព័រ កម្មវិធីទូរស័ព្ទ ប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សាយពាណិកម្ម និងកម្មវិធីហ្គេមផ្សេងៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី