2025-02-09
ឃី ភារៈ
2025-02-09
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងក្រុមហ៊ុនកូរ៉េ VeryWords ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការសាយភាយឧស្ម័នពុលក្នុងបរិយាកាស។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិធីចុះ MoU ខាងលើនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ នៅកម្ពុជា បានបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តថា ការវិនិយោគលើយានយន្តអគ្គិសនី បានរួមចំណែកការពារបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការបំភាយឧស្ម័នពុលពីការប្រើប្រាស់ប្រេងឥន្ធនៈ។
ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន បានលើកឡើងពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល សម្រាប់ក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា ពិសេសក្នុងកិច្ចការពារបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គួរបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ក្រសួងបរិស្ថាន បានទទួលជំនួយឥតសំណង ជាម៉ូតូអគ្គិសនីចំនួន ៨ពាន់គ្រឿង ពីក្រុមហ៊ុនវិនិយោគកូរ៉េ VeryWords ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី