2025-07-25
គិត បុប្ផា
2025-07-25
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន អំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ជាអតិបរមា និងសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ២:២០នាទីរសៀល(ម៉ោងនៅប្រទេសជប៉ុន) ប្រមាណជា ២៥នាទី ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី បង្ហាញកង្វល់យ៉ាងខ្លាំងរបស់ ប្រទេសជប៉ុន ចំពោះការប៉ះទង្គិចរវាងយោធា នៃប្រទេសកម្ពុជា និងថៃ ដែលកំពុងកើតឡើង។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានពន្យល់ពីគោលជំហររបស់កម្ពុជា និងបង្ហាញពីបំណងក្នុងការដោះស្រាយស្ថានការណ៍ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី