SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ធ្វើបទអន្តរាគមន៍ការពារសេចក្តីព្រាងច្បាប់ចំនួន៣ ដែលត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទ


ឯកឧត្តម ហែម វណ្ណឌី ធ្វើបទអន្តរាគមន៍ការពារសេចក្តីព្រាងច្បាប់ចំនួន៣ ដែលត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទ
A+ A-

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបទអន្តរាគមន៍ការពារសេចក្តីព្រាងច្បាប់ចំនួន៣ ដែលត្រូវបានសម័យប្រជុំពេញអង្គនៃរដ្ឋសភា អនុម័តជាឯកច្ឆន្ទ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមករបស់អាស៊ាន។

សេចក្តីព្រាងច្បាប់ទាំង ៣ រួមមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក (បង្កើតក្របខ័ណ្ឌសម្រាប់ការរៀបចំកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមវិស័យសម្រាប់ផលិតផល និងសេវាកម្មអាទិភាព)

២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់(គាំទ្រការធ្វើពាណិជ្ជកម្មលើសម្ភារៈអគារ និងសំណង់ក្នុងទីផ្សារអាស៊ាន)

៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត (គាំទ្រការធ្វើពាណិជ្ជកម្មលើផលិតផលយានយន្តក្នុងទីផ្សារអាស៊ាន)

ក្នុងបទអន្តរាគមន៍ជូនដល់សម័យប្រជុំពេញអង្គនៃរដ្ឋសភា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កិច្ចព្រមព្រៀង និងកិច្ចសម្រុះសម្រួលទាំងនេះ នឹងពង្រឹងប្រព័ន្ធវាយតម្លៃភាពអនុលោមរបស់កម្ពុជា លើកកម្ពស់សមត្ថភាពបច្ចេកទេស និងភាពជឿជាក់របស់អង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពធ្វើអធិការកិច្ច ព្រមទាំងជំរុញការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលវាយតម្លៃភាពអនុលោមរវាងបណ្តារដ្ឋសមាជិកអាស៊ាន។

កិច្ចព្រមព្រៀង និងកិច្ចសម្រុះសម្រួលទាំងនេះនឹងជួយកាត់បន្ថយការតម្រូវឱ្យធ្វើឡើងវិញ ចំពោះការចេញវិញ្ញាបនបត្រ ការធ្វើតេស្តវិភាគ និងការធ្វើអធិការកិច្ចលើផលិតផល ដោយសម្រួលលំហូរទំនិញក្នុងទីផ្សារអាស៊ាន និងលើកកម្ពស់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជាក្នុងតំបន់។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី