SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនជប៉ុន គ្រោងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទីដល់ ២ម៉ឺនតោន/១ឆ្នាំ ដើម្បីផលិតថាមពលប្រមាណ ២,៥មេហ្គាវ៉ាត់នៅកម្ពុជា


ក្រុមហ៊ុនជប៉ុន គ្រោងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទីដល់ ២ម៉ឺនតោន/១ឆ្នាំ ដើម្បីផលិតថាមពលប្រមាណ ២,៥មេហ្គាវ៉ាត់នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន MIRARTH Agri Tech របស់ជប៉ុន មានគម្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ដល់ប្រមាណ ២ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីអាចផលិតថាមពលប្រមាណ ២,៥មេហ្គាវ៉ាត់ នៅរយៈពេល ៥ឆ្នាំខាងមុខ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ អាចកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ ១ ៥០០តោន ក្នុងមួយឆ្នាំ។ នេះជាការលើកឡើងរបស់លោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech។

លោកប្រធានក្រុមហ៊ុន MIRARTH Agri Tech លើកឡើងថា សកម្មភាពកែច្នៃចម្បងរបស់ក្រុមហ៊ុនមួយនេះ គឺការផលិតប្រេងជីវឥន្ធនៈចេញពីសំបកគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុនជប៉ុនមួយនេះ ជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ព្រោះកម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ពាក់ព័ន្ធនឹងការដាំដុះ និងផលិតកម្មគ្រាប់ស្វាយចន្ទី ហើយបច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីនៅមានកម្រិតតិចតួចនៅឡើយ។ នេះជាលើកឡើងរបស់លោក SASAKI KOJI បន្ថែម ក្នុងជំនួបជាមួយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

លោក SASAKI KOJI មានប្រសាសន៍បន្តថា មិនត្រឹមតែសំបកគ្រាប់ស្វាយចន្ទីនោះទេ ដែលអាចផលិតជាថាមពលបាន ប៉ុន្តែមែក និងសំបករបស់ដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានដែរ។ កត្តានេះ បានជំរុញឱ្យក្រុមហ៊ុនត្រូវរៀបចំផែនការប្រមូលទិញ ឬដាំដើមស្វាយចន្ទីបន្ថែម សម្រាប់ផ្គត់ផ្គង់ផលិតកម្មក្នុងក្រុមហ៊ុន។ ក្រុមហ៊ុន នឹងខិតខំពង្រីកការវិនិយោគរួមនឹងកែច្នៃឱ្យកាន់តែសម្បូរបែបថែមទៀត និងនាំយកនូវសម្ភារបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុន ដើម្បីជួយជំរុញវិស័យកសិកម្មនៅកម្ពុជាផងដែរ។ លោក SASAKI KOJI បន្តថា ការអភិវឌ្ឍវិស័យស្វាយចន្ទីនៅកម្ពុជារបស់ក្រុមហ៊ុនលោក នឹងរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត លើកទឹកចិត្តឱ្យក្រុមហ៊ុន MIRARTH Agri Tech បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់ច្រើន និងលឿនជាងនេះទៀត ពិសេសធានាឱ្យបាននូវផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន។ ការជំរុញបែបនេះរបស់ឯកឧត្តម វង្សី វិស្សុត ពីព្រោះក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយនេះ ដំណាំស្វាយចន្ទីមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែការកែច្នៃវិញនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចជាការកែច្នៃសំបកជាដើម។

ក្រុមហ៊ុន MIRATH Agri Tech គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ។ ក្រុមហ៊ុនមួយនេះ បានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ និងធ្លាប់បាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុនតាំងពីឆ្នាំ២០២១ តាមរយៈក្រុមហ៊ុន Top Planning Japan ព្រមទាំងគ្រោងពង្រីកការនាំចេញរបស់ខ្លួនទៅទីផ្សារផ្សេងទៀតជុំវិញពិភពលោកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី