2025-01-16
ឃី ភារៈ
2025-01-16
ឃី ភារៈ
ភ្នំពេញ៖ ឆ្នាំ២០២៤ គម្រោងលេចធ្លោដែលកម្ពុជា ទទួលបានការនិយោគគឺវិស័យឧស្សាហកម្ម ដែលមានរហូតដល់ជិត៧០% គម្រោងដែល CDC បានអនុម័ត ខណៈដែលវិស័យបន្ទាប់គឺកសិកម្ម និងកសិ-ឧស្សាហកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត។
គម្រោងដែលទទួលបានការវិនិយោគច្រើនជាងគេនៅតែជាវិស័យឧស្សាហកម្ម ដែលចំនួនរហូតដល់ទៅ ៣៩៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤,៨ពាន់លានដុល្លារអាម៉េរិក ស្មើនឹង៦៩% ខណៈដែលវិស័យលំដាប់ទី២ គឺកសិកម្ម និងកសិ-ស្សាហកម្ម ដែលមានគម្រោងចំនួន៨គម្រោង ដែលមានតម្លៃ១២១លានដុល្លារ ស្មើនឹង២%។
ចំណែកវិស័យទេសចរណ៍ទទួលបានតែ៤គម្រោងប៉ុណ្ណោះ តែមានទំហំទុនវិនិយោគរហូតដល់៧៣៨លានដុល្លារ ស្មើនឹង១១% ។ ចំពោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ មានចំនួន៨គម្រោង ដែលមានទំហំទុន ១,៣ពាន់លានដុល្លារ ស្មើនឹង១៨% នៃគម្រោងវិនិយោគទាំង៤១៤ ក្នុងឆ្នាំ២០២៤កន្លងទៅ។
ក្នុងវិស័យឧស្សាហកម្មដែលទទួលបានគម្រោងវិនិយោគទាំងនោះ មានប្រភេទដូចជា៖ អាជីវកម្មរ៉ែមាស, ផលិតភេសជ្ជៈប៉ូវកម្លាំង, ផលិតអំពូលភ្លើងលំអដើមណូអែល ពងខ្យល់ និងគ្រឿងសង្ហារឹម, សម្ភារប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយ, ផលិតសំបកកង់រថយន្ត, កែច្នៃអាលុយមីញ៉ូម, ផលិតដំឡើង និងបង្គំុសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច, គម្រោងវិនិយោគផលិតបន្ទះហ្រ្វាំងគ្រប់ប្រភេទ ជាដើម។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤ កើនឡើងចំនួន ១៤៦គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ កើនឡើងជិត ២ពាន់លានដុល្លារ ស្មើនឹងជិត៤០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី