SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្ព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មប្រទេសចិន ស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ, កសិ-ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ


សម្ព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មប្រទេសចិន ស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ, កសិ-ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គណៈប្រតិភូសហម្ព័ន្ធទូទាំងប្រទេសចិន នៃឧស្សាហកម្ម-ពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន (All-China Federation of Industry and Commerce, ACFIC) ស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ កសិ-ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាកម្ពុជា (CDC) នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Yang Youxing អនុប្រធានសហម្ព័ន្ធ ACFIC បានឱ្យដឹងថា បន្ថែមពីការស្វែងរកឱកាសវិនិយោគលើវិស័យខាងលើនេះ សហម្ព័ន្ធ ACFIC ក៏នឹងស្វែងរកឱកាសវិនិយោគលើវិស័យមួយចំនួនទៀតដូចជា ភស្តុភារកម្ម និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ស្ថិតក្រោមគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

បន្ទាប់ពីកិច្ចជំនួបពិភាក្សាជាមួយ CDC គណៈប្រតិភូសហម្ព័ន្ធ ACFIC នឹងបន្តដំណើរទស្សនកិច្ចទៅខេត្តព្រះសីហនុ និងសិក្សាអំពីឱកាសវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។ សហម្ព័ន្ធ ACFIC គឺជាសហម្ព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្មដ៍ធំលំដាប់ទី១ នៅប្រទេសចិន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៥៣ ហើយបច្ចុប្បន្ន សហម្ព័ន្ធ ACFIC គ្រប់គ្រងលើសហម្ព័ន្ធឧស្សាហកម្មពាណិជ្ជកម្មថ្នាក់ប្រទេស និងខេត្តចំនួន៣២៥២ និងសហម្ព័ន្ធ និងសភាពាណិជ្ជកម្មចំនួន៥៤ ៥៨៩។ សហម្ព័ន្ធ ACFIC មានសមាជិកសរុបចំនួន ៥,២លានក្រុមហ៊ុនសហគ្រាសជាសមាជិកទូទាំងប្រទេសចិន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី