2025-04-27
ទូច សូរិយា
2025-04-27
ទូច សូរិយា
ភ្នំពេញ៖ យោងតាមមាត្រា២០៣ នៃច្បាប់ស្តីពីសារពើពន្ធ និងប្រកាសលេខ ៧០១ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ បានឱ្យដឹងថា អ្នកជាប់ពន្ធដែលបានចុះបញ្ជីពន្ធដាររួចរាល់ មានកាតព្វកិច្ចជូនដំណឹងមករដ្ឋបាលសារពើពន្ធ ក្នុងអំឡុងពេល ១៥ថ្ងៃ បន្ទាប់ពីមានការកែប្រែព័ត៌មានសហគ្រាសណាមួយ។
ការកែប្រែព័ត៌មាន ដែលអ្នកជាប់ពន្ធត្រូវជូនដំណឹងមករដ្ឋបាលសារពើពន្ធ មានដូចជា៖ អាស័យដ្ឋាន, ទ្រង់ទ្រាយ, នាមករណ៍, កម្មវត្ថុអាជីវកម្ម ឬសកម្មភាពអាជីវកម្ម ,ការផ្ទេរ ឬការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន, សមាសភាពអ្នកគ្រប់គ្រងសហគ្រាស ឬសាខា, ការបញ្ឈប់អាជីវកម្ម, អ្នកទទួលបន្ទុកកិច្ចការពន្ធដារ, ព័ត៌មានពីគណនីធនាគារ, ព័ត៌មានទំនាក់ទំនង លេខទូរស័ព្ទ និងសារអេឡិចត្រូនិក៕
នាំមកជូនដោយ